ពោះវៀនគឺជាសរីរាង្គមួយនៃប្រព័ន្ធរំលាយអាហារ ហើយវាក៏មានសារៈសំខាន់បំផុតផងដែរ ក៏ប៉ុន្តែវាក៏ឧស្សាហ៍ជួបប្រទះនូវបញ្ហារ៉ាំរ៉ៃ ដែលនេះបង្ករមកពីអាហារដែលយើងទទួលទាន រឺកង្វះសារធាតុអ្វីមួយ។ ជាការពិតណាស់ប្រសិនបើយើងមិនយកចិត្តដាក់ជាមួយសរីរាង្គពោះវៀននេះទេ យើងប្រឈមមុខទៅនឹងជំងឺជាច្រើនដូចជាពោះវៀនខ្សោយ ពោះវៀនដុះខ្នែង រលាកពោះវៀន និងជំងឺស្អិតពោះវៀនជាដើម។ ទាក់ទងទៅនឹងបញ្ហានេះ យើងក៏អាចបញ្ចៀស ក៏ដូចជាព្យាបាលពោះវៀនយើងកុំអោយជួបប្រទះទៅនឹងបញ្ហាទាំងនេះបានផងដែរ ដោយគ្រាន់តែទទួលទាននូវទឹកផ្លែឈើ ដែលផ្សំឡើងជាពិសេស។
រូបមន្តផ្សំ
- ខ្ទឹម Fennel មួយចំហៀង (បើគ្មានក៏បាន)
- ត្រសក់មួយផ្លែ (តូចល្មមចន្លោះពី 5 ទៅ 8 សង់ទីម៉ែត)
- ត្រសក់មួយផ្លែ (តូចល្មមចន្លោះពី 5 ទៅ 8 សង់ទីម៉ែត)
- ខ្ញីប្រវែង 2.5 cm (មួយចំរៀកតូច)
- ស្លឹកជីអង្កាមដប់សន្លឹក (តាមកម្រិតប្រហើរដែលយើងចង់បាន)
- ល្ហុងមួយចំណិតធំល្មម
បន្លែ ផ្លែឈើទាំងនេះសុទ្ធតែផ្ទុកទៅដោយសារធាតុវីតាមីនពិសេសៗ សំបូរទៅដោយកាកសរសៃ សារធាតុអង់ស៊ីម ក៏ដូចជាប្រូតេអ៊ីនជំនួយផងដែរ ដែលអាចអោយពោះវៀន និងសេរីរាង្គរំលាយអាហារដទៃទៀតដំណើរការបានល្អប្រក្រតី។ យកល្អគួរកិនរំលាយវាក្នុងម៉ាស៊ីនក្រឡុកក៏បាន និងទទួលទានទាំងកាក ហើយមិនគួរគប្បីបន្ថែមស្ករ រឺទឹកដោះគោចូលឡើយ ព្រោះវាអាចប៉ះពាល់ដល់គុណភាពវីតាមីនបាន។
ក្រៅពីឧស្សាហ៍ទទួលទៀនទឹកផ្លែឈើកិនដោយផ្សំជាមួយបន្លែផ្លែឈើខាងលើនេះហើយ យើងគប្បីចេះថែទាំពោះវៀនរបស់អ្នកផងដែរ ដែលជៀសវាងនូវការទទួលទានភេសជ្ជៈផ្សេងៗ ជាពិសេសគ្រឿងស្រវឹងតែម្តង ព្រោះអីវាមានផ្ទុកដោយសារធាតុដែលប៉ះពាល់ដល់ពោះវៀនច្រើន។ ហើយគប្បីគួរឧស្សាហ៍ទទួលទានបន្លែ និងផ្លែឈើអោយបានច្រើន ជាពិសេសបន្លែផ្លែឈើណាដែលមានកាកសរសៃ ព្រោះវាជាមិត្តដ៏ល្អរបស់ពោះវៀន។
Post a Comment
Post a Comment