1. ប៉ះពាល់ទៅកាន់ខួរក្បាល
សារធាតុអាល់កុលនៅក្នុងគ្រឿងស្រវឹង មានឥទ្ធិពលខ្លាំង និងឆាប់រហ័សបំផុត ទៅក្នុងខួរក្បាលរបស់អ្នក។ តាមរយៈការសិក្សាស្រាវជ្រាវជាច្រើនបានអោយដឹងថា ការទទួលទានគ្រឿងស្រវឹងជាប្រចាំ នឹងធ្វើអោយខួរក្បាលយើងធ្លាក់សមត្ថភាព ឆាប់បាត់បង់ការចងចាំ មិនរហ័សរហួន ពេលខ្លះបាត់បង់ស្មារតី ប៉ះពាល់ដល់ប្រព័ន្ធប្រសាទជាដើម។2. ប៉ះពាល់ដល់ឆ្អឹង
សារធាតុអាល់កុល ក៏មានផលប៉ះពាល់ខ្លាំងណាស់ដែរ ទៅដល់ឆ្អឹងរបស់អ្នក ជាពិសេសជំងឺពុកឆ្អឹងនានាតែម្តង។ តាមរយៈការសិក្សារបស់គ្លីនិកជាច្រើនបានចង្អុលបង្ហាញអោយឃើញថាមនុស្សម្នាក់ដែលទំលាប់សេពគ្រឿងស្រវឹង មួយ រឺ ពីរកែវក្នុងមួយថ្ងៃនឹងប្រឈមមុខខ្ពស់ក្នុងការកើតជំងឺពុកឆ្អឹងនៅថ្ងៃមុខ។ មូលហេតុនោះក៏ដោយសារតែសារធាតុអាល់កុលតែងតែរារាំងការស្រូបសារធាតុកាល់ស្យូមពីម្ហូបអាហារដែលយើងទទួលទាន។ ហេតុដូច្នេះហើយបានជាក្មេងក្រោមអាយុ 18 ឆ្នាំដែលកំពុងតែស្ថិតក្នុងដំណាក់កាលលូតលាស់មិនគួរគប្បីទទួលទានវាឡើយ។3. ប៉ះពាល់ទៅកាន់ថ្លើម
ថ្លើមគឺជាសរីរាង្គមួយដែលសំខាន់បំផុតនៅក្នុងខ្លួនយើង ដែលវាប្រៀបបានដូចជាតម្រង់ច្រោះជាតិពុលនានាចេញពីម្ហូបអាហារដែលយើងទទួលទាន។ ក៏ប៉ុន្តែសារធាតុអាល់កុល គឺជាសត្រូវដ៏ធំបំផុតជាមួយថ្លើម ដែលវាអាចបង្កជាបញ្ហាធំៗចំនួនបីដល់ថ្លើមបានដែលមានដូចជា ៖- ជំងឺក្រិនថ្លើម
- ខ្លាញ់ដុះរុំថ្លើម
- រលាកថ្លើម
4. បំផ្លិចបំផ្លាញសរីរាង្គផ្សេងៗ និងបង្កជាមហារីក
ចំពោះអ្នកដែមានទំលាប់ផឹកដល់ជោគខ្លួន អ្នកប្រឈមមុខនឹងបញ្ហាសុខភាពច្រើនណាស់ក្នុងរយៈពេលខ្លីមួយ។ វាអាចបង្ករជាជំងឺមហារីកជាច្រើនប្រភេទដូចជាមហារីកសុដន់ ថ្លើម ពោះវៀន ទ្វារធំ បំពង់ក និងមាត់ជាដើម។ មូលហេតុដែលអាល់កុលបង្កបញ្ហាដ៏ច្រើនបែបនេះ ក៏ដោយសារតែវាចូលទៅបំផ្លាញកោសិកាផ្សេងៗ ដែលធ្វើអោយកោសិកាបង្កើតថ្មី អាចនឹងមានដំណើរខុសប្រក្រតី អាចបង្កើតជាដុំសាច់បាន។5. ក្លាយជាអ្នកញៀនស្រាដោយមិនដឹងខ្លួន (ប្រមឹក)
គ្រឿងស្រវឹងក៏រាប់ចូលជារបស់ញៀនដែរ ព្រោះអីប្រសិនបើអ្នកធ្លាប់បានផឹកម្តងហើយ អ្នកនឹងមានអារម្មណ៍ចង់ផឹកម្តងទៀត រហូតដល់អ្នកក្លាយជាមនុស្សប្រមឹកមិនដឹងខ្លួន។ យើងគួរគប្បីចេះគ្រប់គ្រងអារម្មណ៍ និងទទួលទានសារធាតុនេះក្នុងកម្រិតតិចតួច ទើបយើងនឹងមិនងាយនឹងក្លាយជាមនុស្សញៀនគ្រឿងស្រវឹងបាន។សរុបសេចក្តីមក គ្រឿងស្រវឹងពិតជាមានផលប៉ះពាល់ខ្លាំងណាស់ទៅដល់រាងកាយរបស់អ្នក ដែលយើងគប្បីគួរពិចារណាមុននឹងទទួលទានវា។ ប្រសិនបើជាយូរៗយើងទទួលទានម្តង និងក្នុងកម្រិតមួយតិចតួច វានឹងមិនផ្តល់ផលប៉ះពាល់អ្វីនោះទេ ប៉ុន្តែប្រសិនបើអ្នកទម្លាប់ខ្លួនអោយរស់នៅជាមួយវា អ្នកនឹងខាតបង់ប្រាក់កាសច្រើន ហើយក៏ប៉ះពាល់ដល់អាយុជីវិតផងដែរ។
Post a Comment
Post a Comment