0
Salt អំបិល
អំបិលគឺជាគ្រឿងទេសយ៉ាងសំខាន់ ដែលយើងខ្វះមិនបានសម្រាប់ផ្សំនៅក្នុងអាហារប្រចាំថ្ងៃ ប៉ុន្តែការប្រើប្រាស់អំបិលគួរតែមានកម្រិតមួយឲ្យជាក់លាក់។ បើយោងតាមការសិក្សាថ្មីមួយដោយអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យល័យ Georgia Regents សហរដ្ឋអាមេរិកបានឲ្យដឹងថា ក្មេងវ័យជំទងដែលបរិភោគអំបិលច្រើនអាចមានជំងឺធាត់ និងរលាក។

ការសិក្សាទៅលើក្មេងជំទង ៧៦៦ នាក់ដែលមានសុខភាពល្អ ឃើញថាមាន ៩៧ ភាគរយមានជំងឺ ក្រោយពីពួកគេប្រើប្រាស់អំបិលលើសកម្រិត (១៥០០ មីលីក្រាមក្នុងមួយថ្ងៃ)។ ចំពោះមនុស្សវ័យជំទង់ដែលបរិភោគអំបិលច្រើនក៏មានជំងឺដំបៅសាច់ដុំខ្ពស់ និងជំងឺរលាកសន្លាករាំរ៉ៃជាដើម។

លោក Haidong Zhu ដែលជាអ្នកស្រាវជ្រាវបាននិយាយផងដែរថា មនុស្សដែលបរិភោគអាហារមានជាតិខ្លាញ់ និងជាតិអំបិលច្រើនធ្វើឲ្យឡើងទម្ងន់ ដោយសារតែអ្នកបរិភោគទាំងនោះត្រូវការទឹកកាន់តែច្រើនពេលបរិភោគរួច៕

Post a Comment

 
Top