0

មនុស្សមួយចំនួន គិតថាការបើកអាជីវកម្មខ្នាតតូច គឺជារឿងងាយស្រួល ដោយគ្រាន់តែមានលុយបើក ជាការស្រេចទៅហើយ ប៉ុនែ្តវាមិនមែន ជាការងាយស្រួល ប៉ុន្មាននោះទេ។ វាអាចនឹងធ្វើឲ្យអ្នកឈឺក្បាល និងពេលខ្លះ ខាតដើមខាតចុង នៅពេលដែល អ្នកគ្មានវិធីក្នុងការដំណើរ ការអាជីវកម្មអោយបាន ល្អទេនោះ។


ខាងក្រោមនេះ ជាគន្លឹះទាំង៥យ៉ាង ដែលអ្នកអាចយកទៅពិចារណា ក្នុងដំណើរការ អាជីវកម្មខ្នាតតូចរបស់អ្នក ឲ្យបានជោគជ័យ៖

១. គម្រោងយុទ្ធសាស្រ្តវាយលុកទីផ្សារ៖ អ្នកដែលលឺពាក្យថា បើបរាជ័យការរៀបគម្រោង គឺអ្នកកំពុងគ្រោងទៅរកការ បរាជ័យហើយ។ រាល់អ្នកធ្វើអាជីវកម្មខ្នាតតូច គួរតែសួរខ្លូនអ្នកថា តើអ្នកនឹងធ្វើអាជីវកម្មអ្វី ហើយទីផ្សារប្រភេទណា ដែលអ្នកនឹងគ្រោងធ្វើអាជីវកម្មនោះ។ ហើយអ្នកអាចសួរខ្លូនឯងផងដែរថា៖ នរណាគេគឺអតិថិជនគោលដៅរបស់អ្នក? មូលហេតុអ្វីដែលគេត្រូវទិញ និងប្រើប្រាស់ ផលិតផលនោះ? តើអ្វីជាការទាក់ទាញ របស់ផលិតផលអ្នក ចំពោះអតិថិជន? ហើយថាតើ គូប្រកួតប្រជែងអ្នក មានច្រើន ឬដំណើរការអាជីវកម្ម យ៉ាងដូចម្តេចហើយ?


២. មិនចំាបាច់ខ្វល់ខ្លាំងពេកទេពីការលក់៖ អ្នកចាប់ផ្តើមបើកអាជីវកម្ម ខ្នាតតូចភាគច្រើន គឺគិតតែលើផ្លូវមួយប៉ុណ្ណោះ គឺចំណេញ និងខាត ឬ លក់ដាច់ និង មិនដាច់។ អាជីវករភាគច្រើន គិតអំពីចំនួន នៃការលក់តិចឬច្រើន បើលក់ដាច់ថាចំណេញ បើលក់មិនដាច់ ថាខាត តែបើខាតច្រើន គឺឈប់ធ្វើអាជីវកម្ម។ ការពិតអ្នកជោគជ័យ លើអាជីវកម្មមិនមែន គិតតែលើចំណេះដឹង និងលុយទេ តែក៏ពឹងលើជំនាញពិត និងការអត់ធ្មត់ដែរ ។ ដូច្នោះអ្នកធ្វើអាជីវកម្ម មិនគួរគិតលើតែការ លក់ទេ តែត្រូវគិតលើ ដំណើរការអាជីវកម្ម ទាំងមូលដូចជា សេចក្តីពេញចិត្តរបស់អតិថិជន ការផ្តល់មតិរិះគន់ និងព័ត៌មានត្រឡប់ និងការធ្វើជារបាយការណ៍ អតិថិជនជាដើម -ល-។


៣. វិនិយោគលើប្រព័ន្ធបចេ្ចកវិទ្យា៖ អ្នកបើកអាជីវកម្មខ្នាតតូច ទាំងអស់ ត្រូវតែគិតដល់ការប្រើប្រាស់ ប្រព័ន្ធបចេ្ចកវិទ្យា ជំរុញដំណើរការ អាជីវកម្ម ដែលអ្នកអាចធ្វើការប្រាស្រ័យ ទាក់ទងជាមួយអតិថិជនរបស់អ្នក និងទទួលបានព័ត៌មានពីចំនង់ចំណូលចិត្ត របស់អតិថិជន។ ជាក់សែ្តង ដូចជាការបង្កើត Website សំរាប់ក្រុមហ៊ុន និង ផ្សព្វផ្សាយនៅលើបណ្តេញ ទំនាក់ទំនងសង្គម ដូចជាFacebook ឬ ផ្សព្វផ្សាយលើ គេហទំព័រល្បីៗ ដែលមានអ្នកមើលច្រើន ជាដើម ។


៤. ផ្តល់ដល់អតិថិជននូវសេវាកម្មដ៏ល្អឥតខ្ចោះ៖ ជាការពិតណាស់ អ្នកធ្វើអាជីវកម្មណា ក៏អាចផ្តល់ឲ្យអតិថិជន នូវសេវាកម្មល្អដែរ ប៉ុនែ្តប្រសិនបើអ្នកចង់បង្កើត ឲ្យមានជោគជ័យបំផុតនោះ ចាំបាច់ត្រូវធ្វើយ៉ាងណា ការបម្រើសេវាកម្មដល់អតិថិជន ត្រូវតែជាសេវាកម្មមួយ ដែលល្អ ឥតខ្ចោះ ដែលអតិថិជនពេញចិត្ត និងក្លាយជាអតិថិជនផ្តាច់មុខរបស់យើង។


៥. កុំប្រើប្រាស់អារម្មណ៍មកដំណើរការអាជីវកម្ម៖ អ្នកធ្វើអាជីវកម្មមួយចំនួន ប្រើប្រាស់អារម្មណ៍ ហើយជារឿយៗ ធ្វើការសម្រេចចិត្តលើ អាជីវកម្មដោយហេតុផល មិនសមស្រប។ ឧទាហរណ៏ ដូចជាការចំណាយលុយ លើការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ថ្លៃ តាមតែចិត្តនឹកឃើញ ដោយមិនគូរ ពីគោលដៅច្បាស់លាស់ ឬក៏ប្រើប្រាស់លុយទិញ សំភារៈដែលឥតប្រយោជន៍ច្រើន ក្នុងអាជីវកម្មជាដើម ៕


Post a Comment

 
Top