0
តើអ្នកកំពុងតែចង់ប្តូរម៉ាកទូរស័ព្ទស៊េរីថ្មីមែនទេ? ដោយសារតែទូរស័ព្ទគ្រប់ម៉ាកស៊េរីថ្មីចេញស្ទើរតែរាល់ថ្ងៃ វាមិនមែនជារឿងចម្លែកនោះទេដែលអ្នកចង់លក់ទូរស័ព្ទរបស់លោកអ្នក ហើយទិញស៊េរីថ្មីយកមកប្រើវិញម្តង ដែលដូចពាក្យចាស់ពោលថា អាចាស់មិនទៅ អាថ្មីមកម្ត៉េចនឹងរួច? :D តើអ្នកកំពុងប្រើប្រាស់ទូរស័ព្ទ Android មែនទេ? ហើយអ្នកចង់លក់វាក្នុងតំលៃខ្ពស់មែនទេ? បើដូច្នោះយើងមានគន្លឹះសម្រាប់លោកអ្នកដែលចង់លក់ទូរស័ព្ទ។



 ខាងក្រោមនេះ ជាគន្លឹះដ៏ត្រឹមត្រូវ និងទៀងត្រង់ មិនមានការបោកបញ្ឆោតនរណាម្នាក់ឲ្យទិញហូសតម្លៃទីផ្សារឡើយ តែវាជាជំនួយដល់លោកអ្នកក្នុងការរៀបចំ និងត្រៀមឲ្យបានរួចជាស្រេច មុននឹងលោកអ្នកដើម្បីទទួលបានតម្លៃគួរជាទីគាប់ចិត្ត ។

 លុបចោលទិន្នន័យទាំងអស់


នៅក្នុងទូរស័ព្ទរបស់អ្នកប្រហែលជាមានទិន្នន័យផ្ទាល់ខ្លួនជាច្រើន មិនថារូបភាព ឬឯកសារនោះទេ ដើម្បីលុបទិន្នន័យទាំងនេះចោលទាំងស្រុងនោះអ្នកត្រូវ Reset Factory Setting នៅក្នុងទូរស័ព្ទរបស់អ្នក។ ក្នុងការ Reset Factory វាក៏លុបរាល់ទិន្នន័យទាំងអស់នៅក្នុង SD Card របស់អ្នកដែរ ប៉ុន្តែអ្នកមិនគួរភ្ជាប់ SD Card ទៅជាមួយទូរស័ព្ទដែលអ្នកនឹងលក់នោះទេ ព្រោះថាបើអ្នកមានពត៌មានសំងាត់ ឬរូបភាពអាម៉ាស់ណាមួយ បើទោះជាអ្នកលុបចោលអស់យ៉ាងណាក៏ដោយក៏វានៅទេអាច Recovery ពី SD Card នោះបានយ៉ាងងាយបំផុង។

 ដើម្បី Reset Factory នៅក្នុងទូរស័ព្ទ Android របស់អ្នកសូមចូលទៅ៖ Setting => Backup & Reset =>Factory Data Reset


 ឆ្នាំងសាក ខ្សែ USB កាសស្តាប់ មានមកពីនាយ (Original)


ការទុក ឆ្នាំងសាកថ្ម ខ្សែ USB កាសស្តាប់ដែលនៅ Original វាអាចធ្វើឱ្យអ្នកអ្នកលក់ទូរស័ព្ទរបស់
អ្នកបានតំលៃខ្ពស់ជាងអ្នកមិនមែនរបស់អស់នេះ។ ហើយបើមានប្រអប់នៅថ្មីទៀតនោះគឺកាន់តែ
ប្រសើរ។ព្រោះថារាល់ Accessories ដែលមានមកពីនាយវាដំណើរការល្អជាមួយនឹងទូរស័ព្ទប្រសិន
បើអ្នកប្រើប្រាស់ឆ្នាំងសាក ឬកាសជជុះវាអាចស្គាល់ ឬមិនស្គាល់ជាមួយទូរស័ព្ទហេតុនេះហើយ
ទើបធ្វើឱ្យអ្នកទិញនឹងអាចបន្ទាប់តម្លៃ ក្នុងការទិញពីនាក់ប្រសិនបើអ្នកមិនមានរបស់អស់ទាំងនោះ
មកពីនាយនោះទេ។


សម្អាតសំបកក្រៅឱ្យបានស្អាត


អ្នកគួរប្តូរ Screen Protect ថ្មីដើម្បីឱ្យទូរស័ព្ទអ្នកមើលទៅថ្មីជាងមុន ហើយបើអាចសូមពិនិត្យទៅលើគែមទូរស័ព្ទរបស់អ្នក ហើយធ្វើការជូតសម្អាតឱ្យបានស្អាតនូវដីដែលអាចមាននៅក្នុងនោះ ។ បើសិនជាសន្ទះក្រោយរបស់អ្នកឆ្កូត ឬចាស់ពេក អ្នកគួប្តូរវាចេញបើវាមានតម្លៃសមរម្យ ។


 រកកន្លែងលក់ឱ្យបានសមរម្យ



ទោះជាអ្នកបានថែរក្សារទូរស័ព្ទរបស់អ្នកឱ្យនៅថ្មីស្អាតល្អក៏ដោយបើអ្នកយកទូរស័ព្ទរបស់អ្នកទៅលក់នៅតាមហាងទូរស័ព្ទវិញនោះ អ្នកនឹងមិនអាចលក់បានក្នុងតម្លៃខ្ពស់នោះទេដោយសារតែគេត្រូវលក់ក្នុងតម្លៃដែលអាចចំណេញបាន ។ ដើម្បីលក់បានក្នុងតម្លៃខ្ពស់អ្នកគួររកកន្លែងលក់ទូរស័ព្ទរបស់អ្នកឱ្យបានសមរម្យដូចជា ដាក់លក់នៅតាម Website ទិញលក់ ដូចជា khmer24.com ជាដើម ព្រោះថាអ្នកដែលចង់ទិញទូស័ព្ទតាមនេះភាគច្រើនទិញយកទៅប្រើប្រាស់ផ្ទាល់ និងចង់បានតម្លៃសមរម្យ ឬអ្នកអាចលក់វាទៅមិត្តភក្តិ ឬអ្នកស្គាល់គ្នា ពីព្រោះថាអ្នកដែលចង់ទិញរបស់មួយទឹកមកប្រើប្រាស់ក៏តែងចង់បានរបស់ល្អមកប្រើដែរ ហើយកត្តាល្អបំផុតនោះគឺទិញពីមិត្តអ្នកស្គាល់ ។

 សេចក្តីសន្និដ្ឋាន


 ការលក់ និងទិញដូរឧបករណ៍ ឬសំភារៈអេឡិចត្រូនិច មិនថាតែទូរស័ព្ទឡើយ តម្រូវឲ្យលោកអ្នកយកចិត្តទុកដាក់ និងចំណាយពេលពិចារណាឲ្យបានត្រឹមត្រូវ ជៀសវាងការខាតបង់ប្រាក់កាស ជាញឹកញាប់ ។ វាមិនខុសទេ ដែលលោកអ្នកគ្រាន់តែសន្សំសំចៃ (កុំតែរិះជ្រុល :D ) និងទិញឧបករណ៍ដែលត្រូវនឹងតម្រូវការលោកអ្នក ។

 ប្រសិនបើលោកអ្នកចាប់អារម្មណ៍ ឬចង់ដឹងពីគន្លឹះផ្សេងទៀត ទាក់ទងនឹងការទិញទូរស័ព្ទ Android ឲ្យបានត្រឹមត្រូវ និងធូរថ្លៃ សូមដាក់មតិបង្ហាញពីតម្រូវការលោកអ្នក នៅក្នុងប្រអប់ខាងក្រោម ដែលលោកអ្នកអាចដាក់មតិដោយប្រើគណនី Facebook, Twitter ឬប្រើប្រាស់សារអេឡិចត្រូនិច ។

----------------------------------------------------------------
https://www.facebook.com/khmer.likes
https://plus.google.com/+YourLikesKhmer/posts
សូមជួយចុចLikeទំព័រFacebookយើងខ្ញុំផងដើម្បីអោយការចែករំលែកបានទៅដល់មិត្តរបស់អ្នក

Post a Comment

 
Top