0

ចំពោះប្រិយមិត្តបុរស សំរាប់ផ្ទៃមុខក៏ជាចំនុចសំខាន់ផងដែរ មិនមែនតែនារីៗនោះទេ។ ដូច្នេះហើយ ប្រិយមិត្តបុរស សូមមកធ្វើការស្វែងយល់ ពីវិធីការពារ និង វិធីថែរក្សាផ្ទៃមុខរបស់អ្នក ជាមួយនឹងខ្មែរឡាយខ៍ទាំងអស់គ្នា។

វិធីទី១៖ ចូរប្រើហ្វូមលាងមុខ ដែលមានលក្ខណៈគ្រើម ១ទៅ២ដង ក្នុង១សប្តាហ៏ ដើម្បីលាងសំអាត នូវកោសិកាចាស់ៗ និងលាងសំអាតជាតិប្រេង ដែលមានជាប់ផ្ទៃមុខ។



វិធីទី២៖ គួរលាងជាមួយនឹង ហ្វូមលាងមុខដែលមាន គុណភាពខ្ពស់រៀងរាល់ថ្ងៃ ដើម្បីលាងជម្រះបាន យ៉ាងជ្រៅជាមួយនឹងធូលី ដែលជាប់នៅរន្ធញើសរបស់អ្នក។


វិធីទី៣៖ ការកោរពុកមាត់ ក៏ជាចំនែកមួយ ក្នុងការបន្ថែមភាពស្រស់ស្អាត របស់អ្នកផងដែរ ក្នុងការកោរពុកមាត់ អ្នកគួរប្រើជាមួយនឹងជេលកោរពុកមាត់ ដើម្បីមានភាពងាយស្រួល។


វិធីទី៤៖ គួរប្រើជាមួយនឹងផលិតផល ទឹកលាងសំអាតមុខ ប៉ុន្តែ បន្ទាប់ពីលាងសំអាតហើយ អ្នកគួរប្រើជាមួយនឹង កន្សែងដែលស្អាតមកជូតមុខ ព្រោះថា ពេលដែលយើងមិនបានជូត វានឹងធ្វើអោយផ្ទៃមុខទទឹក ងាយនឹងជាប់ធូលី។



វិធីទី៥៖ គួររក្សាផ្ទៃមុខរបស់អ្នក អោយមានជាតិសំនើម ព្រោះថា បើសិនជាស្បែករបស់អ្នកស្ងួត គឺវាមានផលប៉ះពាល់ច្រើនណាស់ ដូចជាធ្វើអោយស្បែកឆាប់ជ្រាវជ្រួញ ឆាប់ចាស់ ឡើងអាចម៏រុយ និង មានមុនផ្សេងៗ។


វិធីទី៦៖ គួរលាងសំអាតផ្ទៃមុខ របស់អ្នក រៀងរាល់ពេលដែលអ្នក ត្រលប់មកពីខាងក្រៅ និងលាងដៃផងដែរ។ ហើយគួរចៀសវាងនូវ ទំលាប់ដែលយកដៃ ទៅប៉ះនឹងមុខ ព្រោះមេរោគអាចនឹង ជាប់តាមដៃរបស់អ្នក ។


ស្បែកមុខ គឺជាផ្នែកមួយដ៏សំខាន់ ខ្លាំងណាស់ ក្នុងការធ្វើអោយមនុស្សម្នាក់ មានទំនុកចិត្តលើខ្លួនឯង។ បើសិនជាស្បែកមុខរបស់យើង មានបញ្ហានោះ នឹងអាចធ្វើអោយ យើងមានអារម្មណ៏ថាខ្មាស់អៀន មិនហ៊ានមើលមុខគ្នាចំ ដែលជាហេតុ ធ្វើអោយយើង មិនមានជំនឿចិត្ត លើខ្លួនឯងផងដែរ។ ដូច្នេះហើយ សូមប្រិយមិត្តមកធ្វើការ អានអត្ថបទខាងក្រោម របស់ខ្មែរឡាយខ៍ទាំងអស់គ្នា។

វិធីទី១៖ ចូរមានទំលាប់លាងមុខ ជាប្រចាំ២ដង ក្នុង១ថ្ងៃ ដើម្បីលាងសំអាតនូវ កោសិកាកខ្វក់ ដែលមានជាប់នៅលើមុខ របស់យើង។ គួរជ្រើសយកផលិតផល ដែលប្រើសំរាប់អ្នក ដែលមានស្បែកមុខខ្សោយ យកមកប្រើប្រាស់ ព្រោះថាប្រភេទនេះ មិនងាយនឹងរងប្រតិកម្ម ដូចប្រភេទផ្សេងៗ។


វិធីទី២៖ គួរតែប្រយ័ត្ននឹងបញ្ហារោម ដែលមាននៅលើផ្ទៃមុខ ដូចជារោមចិញ្ចើម រឺពុកមាត់ជាដើម។ យើងគួរតែ រកនរណាម្នាក់ដើម្បីជួយ រឺបើសិនជាគ្មាន យើងអាចធ្វើវាដោយខ្លួនឯង ដោយគ្រាន់តែយកកន្សែងជ្រលក់នឹងទឹកក្តៅឧណ្ណៗ មកជូតនៅបរិវេណកន្លែង ដែលយើងចង់ដកនោះជាមួយនឹងដង្កៀប អនុវត្តន៏បែបនេះរៀងរាល់ មុនពេលចូលគេង ដើម្បីមានប្រសិទ្ធភាពខ្ពស់។


វិធីទី៣៖ រក្សាផ្ទៃមុខរបស់អ្នក អោយមានសំនើម បើសិនជាក្នុងករណីដែលស្បែកមុខរបស់អ្នក មានសភាពស្ងួត គួរជ្រើសរើសយកឡេដែលមានប្រភេទសំនើម ដើម្បីថែរក្សា អោយស្បែកមុខរបស់ប្រិយមិត្តមានជាតិសំនើម និង ទន់ល្មើយ។


វិធីទី៤៖ គួរញាំ ញ៉ាំទឹកអោយបានច្រើនបំផុត នឹងអាចជាជំនូយក្នុងការបំពេញនូវ ជាតិទឹកនៅក្នុងខ្លួន និងនៅលើមុខ ។ ចូរញាំទឹកក្នុងមួយថ្ងៃ អោយបាន៨កែវ ដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់។


វិធីទី៥៖ មនុស្សភាគច្រើនគឺ ចូលចិត្តយកដៃទៅប៉ះនឹងមុខ វាគឺជាទំលាប់មិនល្អនោះទេ ព្រោះថាដៃរបស់យើង មានជាតិប្រេង ដែលពេលយើងប៉ះនឹងមុខ អាច បណ្តាលអោយស្ទះរន្ធញើស ដែលជាហេតុបង្កអោយមានមុន។ ចូរប្រយ័ត្នជាមួយនឹងខ្នើយរបស់យើង គួរឧស្សាហ៏សំអាតវា ព្រោះថាខ្នើយគឺជាបណ្តុំមេរោគ ដែលប៉ះនឹងមុខរបស់យើង ពេញមួយយប់។



វិធីទី៦៖ ថែរក្សាបបូរមាត់របស់អ្នក ជាមួយនឹងក្រែមលាបមាត់ ដែលមានប្រភេទផ្តល់សំនើមដល់បបូរមាត់របស់អ្នក។ គួរចៀសវាងនូវការប្រើប្រាស់ ក្រែមផ្តេសផ្តាស ព្រោះវាអាចធ្វើអោយបបូរមាត់ របស់អ្នកមានពណ៏ក្រម៉ៅ។


វិធីទី៧៖ ការពារផ្ទៃមុខរបស់អ្នកពីពន្លឺព្រះអាទិត្យ ដោយប្រើឡេការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃ ព្រោះថាកំដៅព្រះអាទិត្យ ជាមូលហេតុ ដែលអាចបំផ្លាញស្បែកមុខរបស់យើង ខ្លាំងបំផុត។ គួរប្រើប្រាស់ឡេការពារកំដៅថ្ងៃជាប្រចាំ និងពេលផាត់មុខ ក៏គួរបន្ថែមខាងក្រោមផងដែរ ដើម្បីអោយមុខរបស់យើងមានសុខភាពល្អ យ៉ាងណាមិញ គួរពាក់មួករាល់ពេលយើងចេញក្រៅ។


Post a Comment

 
Top