0

Abdominal Pain ឈឺពោះ

ការមករដូវសំរាប់នារីៗ វាជារឿងធម្មតាមួយ ដែលជារៀងរាល់ខែត្រូវមកម្តង ដើម្បីនាំយក កាកសំណល់ដែល មិនល្អចេញពីខ្លួន មនុស្សស្រី។ យ៉ាងណាមិញ គ្រប់នារីៗប្រហែល៩០%មានការអាការៈ ឈឺពោះក្នុងអំឡុងថ្ងៃ មករដូវ។ តើមកពីមូលហេតុអ្វី បានមានការឈឺបែបនេះ? ថ្ងៃនេះ ខ្មែរឡាយខ៍នឹង បង្ហាញពីបញ្ហានេះ ជូនប្រិយមិត្តអោយបានដឹង។


ការឈឺពោះ ពេលមានរដូវមានពីរ ដំណាក់កាលគឺ ដំណាក់កាលដំបូង និងដំណាក់កាលបន្ទាប់។ ដំណាក់កាលដំបូងគឺ ផ្តោតទៅលើ ក្មេងស្រីដែលទើបតែ មានរដូវថ្មីៗ ពួកគេមានអាការៈចុកពោះ ខ្លាំង ដោយអោយសញ្ញាថាពួកគេ អាចបន្តពូជនិងអាច មានផ្ទៃពោះបាន ប៉ុន្តែការចុកពោះនឹង បាត់ក្នុងរយៈ២ទៅ៣ថ្ងៃ។ ដំណាក់កាលបន្ទាប់ គឺសំរាប់មនុស្សស្រីដែល តែងតែមករដូវជាប្រចាំ ប៉ុន្តែនៅតែចុក ពោះ នេះមកពីបញ្ហាការ កន្ត្រាក់ស្បូនដើម្បីនាំឈាមរដូវមក។ ការរួមភេទក្នុងអំឡុងពេលមករដូវ ការធុញធប់ពីការងារ ការបារម្ហ ការគិតច្រើន សុទ្ធតែជាហេតុនាំអោយឈឺពោះ។ ប៉ុន្តែការឈឺនេះ វានឹងបាត់នៅពេលរដូវអស់ អ្នកនឹងមានសភាពដូចធម្មតាវិញ។ ជាពិសេសក្នុងអំឡុងមករដូវ ការថែទាំសុខភាព ពិតជាសំខាន់សំរាប់ សុភាពនារីទាំងឡាយគួរតែអនុវត្តតាម វិធីខាងក្រោម៖

 ១.ពិសារទឹកក្តៅ និងឧស្សាហ៏ស្អំទឹកក្តៅដាក់លើពោះ៖ ការធ្វើបែបនេះអាចជួយអោយ អ្នកអាចកាត់បន្ថយការឈឺពោះ បានមួយកំរិតទៀត

២.បរិភោគអាហារអោយបានត្រឹមត្រូវ ៖ អ្នកត្រូវពិសារបន្លែ និងសាច់អោយបានច្រើន ពីព្រោះពេលមករដូវ នឹងធ្វើអោយអ្នកមានសភាពខ្សោយ និងអស់កម្លាំង។ ការពិសាររបបអាហារនេះ អាចអោយយើង មានថាមពលបានឡើងវិញ

៣.បន្ថយការពិសារជាតិផ្អាប់ និងជូរ៖ អាហារទាំងនេះ ធ្វើអោយរាំងស្ទះរដូវ បង្អាក់ការហូរឈាម ពីព្រោះថា បើការមករដូវមានភាពរាំងស្ទះនោះ វាអាចប៉ះពាល់ទៅលើ ស្បែកមុខនិង ដងខ្លួន ឡើងទៅជាកន្ទួលរមាស់ រឺក៏មុន។ ជាពិសេសក្លិនឈាម មានភាពស្អុយផងដែរ

៤.ហាត់ប្រាណ ៖ ការហាត់ប្រាណ អាចអោយសរសៃឈាម រត់បានស្រួល និងមានអារម្មណ៏ថាស្រស់ស្រាយថែមទៀត ។ ទាំងនេះជាមូលហេតុនៃការ ចុះពោះពេលមករដូវ និងមានវិធីថែរក្សាសុខភាពដូចមាននៅខាងលើ។ ប្រិយមិត្តអាច អនុវត្តបាននៅពេលមាន អាការៈឈឺពោះពេល មករដូវ៕


Post a Comment

 
Top