0


មនុស្សគ្រប់រូបរមែងមានចំណង់ចំណូលចិត្តផ្សេងៗគ្នា និងការកំណត់សមិទ្ធិផលស្នេហារបស់ខ្លួនក្នុងបរិមាណជាក់លាក់ ដូចជាចង់បានកូនប៉ុន្មាននាក់ ប្រុសប៉ុន្មាន ស្រីប៉ុន្មានជាដើម ។ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលកំពុងចង់បានភេទកូន តាមបំណងប្រាថ្នានោះ ចូរសាកល្បង តាមវិធីធម្មជាតិដូចខាងក្រោមនេះលមើល ។


កូនប្រុស



១- ត្រូវរួមភេទក្នុងពេលដែលកៀកថ្ងៃពងទុំបំផុត។
២- មុនពេលរួមភេទ ចូលាងទ្វារមាសដោយសូដាកាបូណាតប្រមាណ ២ស្លាបព្រា បាយ លាយទឹកមួយលីត្រ ។ គួរលាងទ្វារ មាសមុនពេលរួមភេទប្រមាណ ១ម៉ោង ។
៣- គួរធ្វើយ៉ាងណាឲ្យភាគីស្រីឈានដល់ចំណុចកំពូលមុន ឬតំណាលគ្នានឹងភាគីបុរស។ ចំណុចនេះគឺជាភារកិច្ចបុរសដែល ត្រូវប្រើគ្រប់សិល្បិ៍វិធី និងបច្ចេក ទេសគ្រប់ក្បាច់ក្បូរដើម្បីជួយភាគីស្រីឲ្យដល់ត្រើយឋានសួគ៌រួចទើបខ្លួនឯងមានសិទ្ធិខ្ជាក់ក្អែរ សេចក្តីសុខមកតាមក្រោយ ។
៤- ពេលឈានដល់ចំណុចកំពូលភាគីប្រុសត្រូវព្យាយាមបញ្ជានាគរាជរបស់ខ្លួនឲ្យរុកត្បុលចូលជ្រៅក្នុងល្អាងស្នេហ៍របស់ភាគី ស្រី ដើម្បីឲ្យទឹកអសុចិប៉ះជាមួយមាត់ស្បូនដោយផ្ទាល់។
៥- កុំរួមរ័កញឹកពេក ដោយត្រូវសន្សំថាមពលទុកដល់ថ្ងៃស៊ុតទុំចាំចាប់ផ្តើម ។

អាហារដែលគួរញ៉ាំ



គួរមានបរិភោគអាហារសម្បូរអំបិលសូដ្យូម និងប៉ូតាស្យូម ដូចជា សណ្តែក សាច់ឆៅមិនសូវឆ្អិន ត្រីគ្រប់ប្រភេទ សាច់ក្រក បន្លែ គ្រប់ប្រភេទដែលមិនក្លាស្សេ ដំឡូងបារាំង ចេកអំបូង ចេកនួន បង្អែម ផ្លែឈើក្រៀម ទំពាំងបាយជូរក្រៀម ត្រសក់ ឪឡឹក នំបុ័ង មិនលាយទឹកដោះគោ ទឹកតែ កាហ្វេ ភេសជ្ជៈលាយជាតិស្រវឹង ។

កូនស្រី



១- ត្រូវរួមភេទពីរបីថ្ងៃមុនស៊ុតទុំ ។
២- មុនពេលរួមភេទ ត្រូវលាងទ្វារមាសដោយល្បាយទឹកខ្មេះពីរស្លាបព្រាបាយលាយជាមួយទឹកស្អាត១លីត្រ។ គួរលាងទ្វារ មាសមុនពេលរួមភេទមួយម៉ោង
៣- ភាគីស្រីគួរប្រឹងទប់អារម្មណ៍កុំឲ្យស្រៀវស្រើបខ្លាំងពេក ឬឈានដល់ចំណុចកំពូល។ ក្រោយពេលបុរសបាញ់ទឹកកាម ហើយ បើភាគីស្រីបណ្តោយឲ្យអារម្មណ៍ស្រៀវស្រើបរហូតដល់មានចេញទឹករំអិលនោះវានឹងក្លាយជាឧបសគ្គសម្រាប់ការ ចាប់កំណើតនៃកូនស្រី។ចំណុចនេះភាគីបុរសមិនចាប់ប្រឹងអត់ធ្មត់ទេ គឺធ្វើយ៉ាងណាឲ្យរាគរាជខ្លួនឯងឆាប់ព្រួសពិសក្នុង ខណៈដែលភាគីស្រីត្រូវលះបង់សេចក្តីសុខផ្ទាល់ខ្លួនសិនហើយ ប្រសិនបើចង់បានកូនស្រី។
៤- ភាគីប្រុសមិនត្រូវខំប្រឹងមុជជ្រៅទៅក្នុងជម្រៅអណ្តូងកាមទេពភាគីស្រីពេកទេគឺត្រូវបង្អូសក្បាលនាគសើៗកាត់ជ្រលង ជ្រោះអម្រិតនឹងត្រូវបាញ់ទឹកកាមរាក់ៗបានហើយដើម្បីឲ្យមេជីវិតបានហែលឆ្លងកាត់បរិស្ថានទឹកអាស៊ីដឆ្ពោះទៅកាន់មាត់ ស្បូន។
៥- គួររួមភេទញឹកញាប់ លើកលែងតែ ២-៣ថ្ងៃមុនពេលស៊ុតធ្លាក់ ។

អាហារដែលគួរញ៉ាំ



គួរទទួលទានអាហារមានប៉ូតាស្យូមតិចតួច ប្រភេទម្សៅ ទឹកដោះស៊ុតបន្លែបៃតងស្រស់ឬក្លាស្សេផ្លែឈើក្រៀមនិងប៊រ័សាប ផ្លែឈើស្រស់គ្រប់ប្រភេទ លើកលែងតែម្នាស់ ។
ក្រៅពីនេះគួរជៀសវាងអាហារមានរសជាតិប្រៃតែកាហ្វេប៊រ័ប្រៃទឹកផ្លែឈើស្រស់ស្រាទំពាំងបាយជូរ។ម្យ៉ាងទៀតក្នុងពេល បរិភោគមិនត្រូវទទួលទានថ្នាំផ្សេងៗទេហើយត្រូវបរិភោគអាហារអស់នេះយ៉ាងតិច ពីរខែកន្លះទើបបានទទួលលទ្ធផលល្អ៕


Post a Comment

 
Top