0
ក្នុងនាមជាម្តាយគ្រប់រូប តែងតែជួបបញ្ហាជាមួយពូកសើមជា រៀងរាល់យប់ដោយសារកូនៗរបស់ពួកគេ បាននោមដាក់។ យ៉ាងណាមិញ ខាងក្រោមជាគន្លឹះមួយចំនួន ក្នុងការកាត់បន្ថយបញ្ហាកូនរបស់អ្នក នោមលើពូក ៖

១) កាត់បន្ថយជាតិរាវ៖ វាជាការប្រសើរណាស់ ក្នុងការកាត់បន្ថយជាតិរាវ អំឡុងពេល ២ទៅ៣ម៉ោង មុនពេលក្មេងៗចូលគេង។ ជាពិសេស អ្នកអាច ហៅពួកគេ អោយទៅបត់ជើងតូច មុនពេលចូលគេងក៏បាន។ បន្ថែមពីនេះទៅទៀត ប្រសិនបើអ្នកគេងជាមួយកូន អ្នកអាចដាស់ពួកគេ នៅពាក់កណ្តាលយប់ អោយឡើងបត់ជើងតូច។ អ្នកអាចអនុវត្តវិធីនេះ ជារៀងរាល់ថ្ងៃ ដើម្បីអាចកាត់បន្ថយ ការនោមដាក់ពូក របស់កូនអ្នកបាន។



២) ស្ករត្នោត៖ នៅប្រទេសឥណ្ឌា ពួកគេតែងតែ លាយជាមួយល្ងខ្មៅ គ្រាប់ជី និងលាយជាមួយស្ករត្នោត ដាក់ចូលជាមួយទឹកដោះគោ រួចកូរអោយសព្វ អោយកូនរបស់ពួកគេផឹក។ វិធីនេះ គេតែងតែអោយក្មេងៗផឹក នៅពេលព្រឹកព្រលឹម អំឡុងខែរងា ប៉ុន្តែវាក៏អាចទទួលបាន ប្រសិទ្ធភាពផងដែរ។


៣) កច្ចាត់ព្រូនចេញពីរាងកាយកុមារ៖ បញ្ហាកើតព្រូន ក៏ជារោគសញ្ញាមួយ ដែលធ្វើអោយក្មេងៗ នោមដាក់ពូកដែរ។ ប៉ុន្តែអ្នកក៏អាច កច្ចាត់វាបាន ដោយអោយកូនៗរបស់អ្នក ញ៉ាំស្ករត្នោតចំនួន២០ក្រាម ជារៀងរាល់ព្រឹក។ វិធីមួយទៀត គឺយកគ្រាប់ជី កន្លះស្លាបព្រាកាហ្វេ លាយជាមួយ អំបិលបន្តិច រួចអោយពួកគេផឹក។ វិធីទាំងនេះ អ្នកអាចធ្វើជារៀងរាល់សប្តាហ៍ ប្រមាណ៤សប្តាហ៍ អ្នកនឹងឃើញ លទ្ធផលជាក់ស្តែង ថាកូនរបស់អ្នក ឈប់នោមដាក់ពូក។


៤) ផ្លែស្ពឺ៖ អ្នកអាចកិនផ្លែស្ពឺ អោយក្លាយជាទឹក លាយជាមួយម្រេចបន្តិច រួចអោយពួកគេផឹក។ នេះជាវិធីធម្មជាតិមួយ ដែលគេពេញនិយមធ្វើ ជាពិសេសគឺប្រជាជននៅប្រទេសឥណ្ឌា តែម្តង។ ប៉ុន្តែវិធីនេះ អ្នកត្រូវអោយ កូនរបស់អ្នក ផឹកនៅពេលយប់ មុនចូលគេង។


៥) ម៉្សៅម៉ូតាត៖ វិធីប្រើ៖ អ្នកអាចលាយម៉្សៅម៉ូតាតស្ងួត ប្រមាណកន្លះស្លាបព្រាកាហ្វេ និងចាក់ទឹកដោះគោក្កៅចូលជាមួយ រួចអោយពួកគេផឹក មុនពេលគេង។ ចំពោះម៉្សៅម៉ូតាត អាចកាត់បន្ថយបញ្ហានោម របស់ក្មេងបាន។


៦) តែរុក្ខជាតិ៖ ចំពោះសំបកឈើដើមសែន ដើមBaberry និងដើមកន្ទុយសេះ អ្នកអាចដាំវាអោយពុះ រួចអោយកូនរបស់អ្នក ផឹក១ថ្ងៃ២ដង ថ្ងៃម្តង និងយប់ម្តង។ ចំពោះផលិតផលធម្មជាតិនេះ អាចកាត់បន្ថយបញ្ហាកូនរបស់អ្នក នោមដាក់ពូកបាន។


៧)ទឹកឃ្មុំ៖ ទឹកឃ្មុំក៏អាច ជួយអោយអោយ កូនអ្នក កាត់បន្ថយបញ្ហានោមដាក់ពូកបានដែរ ។ ដោយវិធីប្រើ៖ លាយទឹកឃ្មុំ២ស្លាបព្រាកាហ្វេ ចូលក្នុងទឹកដោះគោ រួចអោយពួកគេផឹក នៅពេលអាហារពេលព្រឹក។

៨) ចេក៖ ចំពោះចេកអាច ជាផ្លែធម្មជាតិមួយក៏ល្អបំំផុត ដែលអាចផ្តល់ថាមពល និងធ្វើអោយក្រពះ មានដំនើរការល្អផងដែរ។ អ្នកអាច អោយកូនរបស់អ្នក ញ៉ាំ២ទៅ៣ផ្លែជារៀងរាល់ថ្ងៃ នៅពេលអាហារពេលព្រឹកម្តង និងមុនពេលពួកគេចូលគេងម្តង។ ប៉ុន្តែអ្នកគួរ ប្រាកដថា កូនរបស់អ្នក មិនយកចេកបោះចោល។


៩) ទំពាំងបាយជួរក្រៀម និងគ្រាប់វ៉លណាត់៖ អ្នកអាចអោយ កូនៗរបស់អ្នក ញ៉ាំផ្លែវ៉លណាត់ ប្រមាណ២ស្លាបព្រាកាហ្វេ និង ទំពាំងបាយជូរក្រៀម ប្រមាណ១ស្លាបព្រាកាហ្វេ មុនពេលពួកគេ ចូលគេង។ វិធីនេះពិតជា មានប្រសិទ្ធភាពណាស់ ក្នុងការដោះស្រាយ បញ្ហានោម ដាក់ពូក របស់កូនអ្នក។


១០) កុំអោយពួកគេ ញ៉ាំអាហារហឹល៖ គួរជៀសវាងជាមួយ អាហារហឹលនៅពេលយប់ ពីព្រោះអាចធ្វើអោយ ពួកគេផឹកទឹកច្រើន ។ ដូច្នេះ មុនពេលពួកគេ ចូលគេងគឺហាម ដាច់ខាតជាមួយ អាហារហឹល ប្រសិនបើអ្នក មិនចង់អោយកូនៗនោមយប់នោះ។


១១) ជៀសវាងជាតិកាហ្វេអ៊ីន៖ ចំពោះជាតិកាហ្វេអ៊ីន អាចធ្វើអោយកើនឡើង ទឹកនោមបាន។ អ្វីដែលប្រសើរនោះ អ្នកគួរតែជៀសវាង អោយកូនរបស់អ្នក ផឹកភេសជ្ជៈប៉ូវកម្លាំង ដូចជា កូកាកូឡា តែ កាហ្វេជាដើម។ ដូច្នេះអ្នកមិនគួរអោយពួកគេ ផឹកពពួកភេសជ្ជៈទាំងអស់នេះ ជាមួយអាហារពេលល្ងាចនោះទេ។


ទាំងនេះជាវិធីសាស្រ្តមួយចំនួន ក្នុងការកាត់បន្ថយ បញ្ហានោមយប់របស់កូនៗរបស់អ្នក បាន។

Post a Comment

 
Top