0

អ្នកប្រហែលជាមិនទាន់ដឹងទេថាការគេងពន្លឺភ្លើងនៅពេលយប់អាចធ្វើឲ្យមានហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត,ជំងឺមហារីកសុដន, និងក្រពេញប្រូស្តាតជាដើម។ ហេតុនេះអ្នកគួរតែស្វែងយល់ឲ្យបាន
ច្បាស់ព្រោះវាអាចធ្វើឲ្យប៉ះពាស់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។

 ប្រឈមនឹងជំងឺធ្លាក់ទឹកចិត្ត

 ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យនៃរដ្ឋ អូហែយ៉ូ (សហរដ្ឋអាមេរិក) បានបង្ហាញថាផល
ប៉ះពាល់នៃការគេងក្រោមពន្លឺភ្លើងក្នុងកំឡុងពេល ៨ ម៉ោងអាចធ្វើឲ្យប៉ះពាល់ដល់រចនាសម្ព័ន
នៃខួរក្បាល បង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។ សូម្បីតែពន្លឺដែលបញ្ចេញមកពីចង្កៀង ឬ
ទូរទស្សន៍ក៏អាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តដែរ នេះគឺជាការព្រមានចំពោះសក្តានុពលចំពោះការ
រំខានវដ្ដនៃការគេង។

 ហានិភ័យជំងឺមហារីក ឬក្រពេញប្រូស្តាត

 ការសិក្សានៅសាកលវិទ្យាល័យនៃទីក្រុង Haifa ប្រទេសអ៊ីស្រាអែលបានធ្វើការវិភាគទៅលើ ការគេងបើកភ្លើងនៅពេលយប់សម្រាប់មនុស្សចំនួន ១៦៤ នាក់បង្ហាញថា អត្រានៃការកើត
ជំងឺមហារីកទ្វេដង។ រីឯការស្ទង់មតិទៅលើស្ត្រីអស់រដូវចំនួន ១៨.០០០ នាក់ នៅសាកលវិទ្យាល័យ Havard សហរដ្ឋអាមេរិកបានរកឃើញដែរថា អ្នកដែលមាន melatonin ទាប, កម្រិតអ័រម៉ូនមាន
សក្តានុពលថយចុះ អាចបង្កើតបានជាជំងឺមហារីកសុដន់កើនឡើងដល់ទៅ ៦០ ភាគរយ។ មូលហេតុចម្បង ដោយសារតែភាពងងឹតអាចជួយឲ្យខួរក្បាលរបស់យើង ផលិត melatonin, អ័រម៉ូនដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រព័ន្ធភាពស៊ាំ និងជួយកាត់បន្ថយការវិវត្តនៃ
ជំងឺមហារីកនេះ។ គ្រាន់តែជាការមានពន្លឺតិចតួចក៏អាចបង្អាក់ដល់ការផលិត melatonin នេះដែរ ប៉ុន្តែនៅចំពោះចង្កៀងមួយចំនួនមានរលកពន្លឺពណ៌ក្រហមគឺល្អបំផុត ព្រោះវាមានផលប៉ះពាល់
តិចជាងពន្លឺពណ៌បែតង ឬពន្លឺនៃអំពូលម៉ែត្រ។ ប៉ុន្តែប្រសិនបើអ្នករីករាយជាមួយពន្លឺព្រះអាទិត្យ ២០ នាទីនៅពេលព្រឹក អាចស្រូបយកជាតិ melatonin យ៉ាងច្រើន។

ធ្វើឲ្យមនសុស្សមានវ័យចាស់កាន់តែលឿន

 ចំពោះមនុស្សដែលចូលចិត្តគេងបើកអំពូលនៅពេលយប់មិនត្រឹមតែប្រឈមមុខនឹងជំងឺមួយចំនួននោះទេ វាថែមទាំងធ្វើឲ្យរាងកាយរបស់អ្នកមានវ័យចំណាស់កាន់តែលឿន។លើសពីនេះទៅទៀត
ពន្លឺអាចធ្វើឲ្យរំញោចសសៃប្រសាទ ដែលបណ្តោលឲ្យយើងលំបាកក្នុងការដេក ឬគេងមិនលក់៕

Post a Comment

 
Top