ប្រិយមិត្ត មានឆ្ងល់ដែរទេ ថាតើហេតុអ្វីបានជា ពេលយើងគេងហៀរទឹកមាត់? ព្រោះថា បញ្ហានេះ ក៏ជាបញ្ហាមួយដ៏សំខាន់ផងដែរ សំរាប់យើងធ្វើការយល់ដឹង ។ ដូច្នេះហើយ ខ្មែរឡាយនឹងលើកយកនូវអត្ថបទ ហេតុអ្វីបានជាពេលយើងគេង ហៀរទឹកមាត់នេះ មកជំរាបជូនប្រិយមិត្ត ទាំងអស់អោយបានដឹង សូមធ្វើការអានអត្ថបទខាងក្រោមទាំងអស់គ្នា ។
មនុស្សដែលគេងហៀរទឹកមាត់បែបនេះ គឺដោយសារតែពួកគេ មានការលំបាកក្នុងការលេបទឹកមាត់ រឺ មានបញ្ហាក្រពេញផលិតទឹកមាត់ មិនប្រក្រតី ហើយក្រពេញទឹកមាត់ មិនដំណើរការ នៅពេលគេង ។ ចំពោះ ទារក គឺជារឿងធម្មតាណាស់ ដោយសារតែ ចលនាដែលពាក់ព័ន្ធនឹងក្រពេញទឹកមាត់នោះ មិនបានបង្កើតឡើង និង ចម្រាញ់ នៅឡើយទេ ។ រីឯចំពោះ មនុស្សពេញវ័យវិញ បញ្ហានេះ ក៏ជារឿងធម្មតាដូចគ្នា ប៉ុន្តែសំរាប់ករណីខ្លះដែលធ្ងន់ធ្ងរនោះ អ្នកដែលគេងហៀរទឹកមាត់នេះ គឺអាចបណ្តាល មកពី
មូលហេតុដូចជា៖ ប្រព័ន្ធសរសៃប្រសាទមិនប្រក្រតី មានជំងឺដាច់សរសៃឈាមខួរក្បាល ស្លាប់មួយចំហៀងខ្លួន និង ជំងឺវង្វេងវង្វាន់ ជាដើម។ ម៉្យាងវិញទៀតនោះគឺ ស្រ្តីមានផ្ទៃពោះ ក៏អាចនឹងចាប់ផ្តើម ផលិតទឹកមាត់ ច្រើនជាងធម្មតា ផងដែរ។ បញ្ហានេះ ក៏អាចកើតឡើងចំពោះ មនុស្សដែលមានអារម្មណ៏ មិនល្អ ហើយសំរាប់បុគ្គលទាំងនេះ អាចមានការកើនឡើងនូវសារជាតិអ្វីមួយ នៅក្នុងការផលិតទឹកមាត់ ។
ដើម្បីជាជំនួយក្នុងការ បន្ថយនូវបញ្ហាខាងលើនេះ ប្រិយមិត្តគួរគប្បី ធ្វើលំហាត់ប្រាណ អោយបានទៀងទាត់ ក្នុងករណីជំងឺស្រាល តែបើសិនជា បញ្ហា នេះមានលក្ខណៈធ្ងន់ធ្ងរនោះ ប្រិយមិត្តគួរតែទៅជួបនឹង គ្រូពេទ្យ ដើម្បីធ្វើការពិគ្រោះ ។
Post a Comment
Post a Comment