អាមេរិក៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាថា ការទទួលទានវីតាមីន D អាចជួយឲ្យកុមារ ដែលមានទំងន់ធាត់ជ្រុល និងមនុស្សពេញវ័យ គ្រប់គ្រងកំរិតជាតិស្ករនៅ ក្នុងឈាមបានយ៉ាងប្រសើរ ដែលវាប្រហែលជាអាច ជួយកាត់បន្ថយ អត្រានៃការកើត ជំងឺទឹកនោមផ្អែម។
លោក Catherine Peterson មកពីមហាវិទ្យាល័យ Missouri និងក្រុមការងាររបស់គាត់ បានធ្វើការសិក្សាទៅ លើកុមារដែលមាន ទំងន់ធាត់ជ្រុលដែលនឹង អាចឈានទៅរកជំងឺ ទឹកនោមផ្អែម ចំនួន ៣៥ នាក់ ព្រមទាំងមនុស្សពេញវ័យ ដែលស្ថិតនៅក្នុង ការព្យាបាលនៃជំងឺទឹកនោមផ្អែម នៅក្នុងមហាវិទ្យាល័យ។
ជាមួយគ្នានេះដែរ អ្នកចូលរួមនៅក្នុងការសិក្សានេះ ពាក់កណ្តាលត្រូវបាន ជ្រើសដោយចៃដន្យ ដើម្បីឲ្យប្រើប្រាស់វីតាមីន D ជារឿងរាល់ថ្ងៃក្នុង រយៈពេល ៦ខែ។ ការសិក្សាដែលត្រូវបាន ចេញផ្សាយនៅក្នុង ទស្សនាវដ្តីរបបអាហារ របស់អាមេរិក បានរកឃើញថា អ្នកដែលបានទទួលទាណវីតាមីន D បានធ្វើឲ្យចំនួន អាំងស៊ុយលីន នៅក្នុងឈាមរបស់ពួកគេ មានធ្លាក់ចុះ។
គួរបញ្ជាក់ដែរថា ការទទួលទានវីតាមីន D មិនត្រូវប្រើប្រាស់សម្រាប់ មនុស្សទូទៅនោះឡើយ៕
Post a Comment
Post a Comment