0

Swimming ហែលទឹក

  នៅពេលដែល អ្នកហែលទឹក គឺអ្នកបានដាក់ខ្លួន របស់អ្នកទៅកាន់ មជ្ឈដ្ឋានថ្មី និង មិនធម្មតាមួយ សម្រាប់វា។ អ្នក នឹងផ្តល់ឲ្យវានូវភាពប្រឹងប្រែង ថ្មីមួយ និង ទន្ទឹមនឹងនោះវាក៏បាន ទទួលផងដែរនូវ គុណសម្បតិ្តផ្សេងៗ ជាច្រើន ចំពោះ សុខភាព។ អ្នកអាចស្វែងយល់ នូវអត្ថប្រយោជន៍ទាំង ១០ យ៉ាង ដែល អ្នកនឹងទទួលបាន ពីការហែលទឹក នេះ ៖


១. ការហែលទឹក គឺអនុញ្ញាតឲ្យរាងកាយអ្នក យកចេញនូវសម្ពាធពីឆ្អឹងកងខ្នង។ វាគឺល្អ សម្រាប់ការ រក្សាឲ្យឆ្អឹង និង សន្លាក់របស់អ្នកមានសុខភាពល្អ ។

២. ការហែលទឹក គឺបានបង្វឹកដល់សាច់ដុំ ភាគច្រើន នៅក្នុងរាងកាយអ្នក ប៉ុន្តែអ្នកហាក់នឹងកម្រ មាន អារម្មណ៍ថា នឿយហត់ខ្លាំង ដូចជាការហាត់ប្រាណនោះទេ។ អ្នកអាចប្រើនូវ វិធីសាស្ត្រក្នុងការហែលទឹក តាមបែបផ្សេងៗគ្នា ដែលអាចធ្វើឲ្យអនុវត្តបានចំពោះ ប្រភេទនៃសាច់ដុំខុសៗគ្នា និង ជួយសម្រាល ដល់ ផ្នែកផ្សេងទៀតផងដែរ។

៣. វាជាលំហាត់ប្រាណ ដ៏ល្អចំពោះសុខភាពបេះដូង។ វាបង្វឹកដល់ថាមពលបេះដូង និង បង្រៀនអ្នក ឲ្យចេះ ដកដង្ហើម បានត្រឹមត្រូវល្អ ។ វាក៏ជួយជំរុញផងដែរនូវ ភាពអត់ធន់ របស់រាងកាយ និង បេះដូង របស់អ្នក។

៤. ការហែលទឹកនេះ ក៏ត្រូវបានរួមផ្សំផងដែរ នូវសកម្មភាពហាត់ប្រាណក្នុងទឹក ដែលវានឹងអាចជួយដល់ ការដុត បំផ្លាញ ខ្លាញ់នៅត្រង់កំប៉េះគូថ ឬ កំភ្លៅរបស់អ្នកបានយ៉ាងងាយស្រួល។

៥. វាអាចជួយធ្វើឲ្យរាងកាយអ្នក មានភាពសមសួនបានយ៉ាងល្អឥតខ្ចោះ។ វាជួយធ្វើការម៉ាស្សាដល់ស្បែក និង សាច់ដុំ ព្រមទាំង ជួយបំផ្លាញផងដែរ នូវបរិមាណខ្លាញ់ដែលអ្នកមិនត្រូវការ។

៦. កីឡាហែលទឹក គឺជាប្រភេទលំហាត់ប្រាណម្យ៉ាង ដែលមានការប្រឈមនឹងការរងរបួស បានតិចបំផុត ។ វាមាន សុវត្ថិភាព ជាងប្រភេទកីឡាលើកទម្ងន់ ឬ ការហ្វឹកហាត់កម្លាំងផ្សេងៗទៀត។ វាក៏ជួយ សម្រាល ដល់ស្ថានភាព សន្លាក់ របស់អ្នកបានផងដែរ។ ជាមួយនឹងការហែលទឹកនេះ នោះអ្នកកម្រនឹង មានការ ថ្លស់ ឬ គ្រេចសន្លាក់ណាស់ ។ តែជាប្រាកដ វាតម្រូវឲ្យអ្នក ជ្រើសរើសនូវកន្លែងដែលមានសុវត្ថិភាព ដើម្បីធ្វើការហ្វឹកហាត់ខ្លួនឯង និង ត្រូវការនូវ គ្រូបង្វឹកម្នាក់ ដើម្បីទទួលបាននូវលទ្ធផលជាទីគាប់ចិត្ត។

៧. ការហែលទឹក អាចបង្កើតបាននូវ លទ្ធផលដ៏ប្រសើរចំពោះសុខភាព ។ វាអាចនឹងត្រូវ អនុវត្តបាន ចំពោះអ្នក ទាំងឡាយណាដែល មិនអាចធ្វើការហ្វឹកហាត់ថាមពលបានក្នុងកម្រិតខ្លាំងក្លា។ ជាឧទាហរណ៍ ការហែលទឹក អាច ជាជម្រើសដ៏ល្អ សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយថាវា មានសុវត្ថិភាពចំពោះពួកនាង ។ តែទោះជាយ៉ាងណាក្តី ពួកគេត្រូវតែធ្វើការពិភាក្សាជាមួយនឹង គ្រូពេទ្យជាមុនសិន មុនពេលពួកគេ សម្រេចអនុវត្តនូវ សកម្មភាពទាំងនេះ ។

៨. ការហែលទឹក គឺជំរុញឲ្យមានអារម្មណ៍ជាវិជ្ជមាន និង បំបាត់នូវស្រេ្តសបានផងដែរ។ ទឹក គឺមាន វេទមន្តម្យ៉ាង ដែលអាចរក្សាអ្នកឲ្យមានអារម្មណ៍ល្អបាន។

៩. ការហែលទឹក អាចជួយរក្សាសម្ពាធឈាមរបស់អ្នក ឲ្យស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាន។ វាជួយធ្វើឲ្យ បេះដូងរបស់អ្នកមានសុខភាពល្អ។

១០. វាជួយរក្សាឲ្យផ្លូវដង្ហើមរបស់អ្នក មានសុខភាពល្អ។ ប្រសិនបើអ្នករស់នៅក្នុង អាកាសធាតុដែល ត្រជាក់ ឬ ស្ងួត នោះអ្នកនឹងដកយកតែខ្យល់ដង្ហើមស្ងួតស្ទើរតែគ្រប់ពេល នៅពេលដែលអ្នកស្ថិតក្នុង កន្លែងធ្វើការ ឬ នៅផ្ទះ ។ការដកដង្ហើមនៅក្នុងទឹក គឺអាចឲ្យអ្នកស្រូបយកនូវខ្យល់បរិសុទ្ធ និង មាន សំណើម ដែលវាអាចនឹង ធ្វើឲ្យផ្លូវដង្ហើម របស់អ្នក កាន់តែមានប្រសិទ្ធិភាពឡើងបាន ៕

Post a Comment

 
Top