0

Orange Juice ទឹកក្រូច


  បុរសដែលខ្វះវីតាមីន Cហាក់ដូចជា ធ្វើអោយ មេជីវិតឈ្មោល មានការខូចខាត ដែលអាចបណ្តាលអោយមាន បញ្ហាដល់ការបង្កកំនើត។ បណ្ឌិត ប្រ៊ុស អាម នៃសាកលវិទ្យាល័យកាលីហ្វនា ក្នុងទីក្រុង បែរឃឺរលៃបានរកឃើញពីបញ្ហានេះ។ គាត់បានវិភាគលើបុរស២៤នាក់ៈ ១៥នាក់មានកម្រិតនៃវីតាមីន Cនេះទាប, ដោយក្នុងនោះ៨នាក់មានកម្រិតខ្ពស់នៃការខូចខាតសេនេទិចទៅនឹងមេជី វិតឈ្មោលរបស់ពួកគេ។



មេជីវិតឈ្មោលដែលបានខូចខាតបានបង្កើនឪកាសបង្កកំណើតកូនចៅដែលមានរាងកាយមិនធម្មតា។ គួរអោយភ្ញាក់ផ្អើល, បុរសភាគច្រើនអាចទទួលបាននូវវីតាមីន Cគ្រប់គ្រាន់ក្នុងផ្លែក្រូចមួយផ្លែក្នុងមួយថ្ងៃដើម្បីការពារមេជី វិតឈ្មោលរបស់ពួកគេពីការខូតខាតលើសេនេទិច។

វេជ្ជបណ្ឌិត អាមពន្យល់ថាកោសិកាមេជីវិតឈ្មោលត្រូវបានធ្វើអោយខូចខាតដោយរ៉ាឌី កាល់មិនមានអុកស៊ីសែន។ វីតាមីន សេ, ដែលជាអ្នកប្រឆាំងនឹងអុកស៊ីតកម្ម, បញ្ឈប់ការខូចខាត។ ក្នុងពេលដូចគ្នានេះ, កោសិកាធ្វើការបន្តជាប់ដើម្បីជួសជុលការខូចខាតទៅនឹងមេជីវិតឈ្មោល នេះ, ដោយសារតែប្រព័ន្ធជួសជុលនៃខ្លួនក្លាយជាធ្វើការជ្រុលពេក, ការប៉ះពាល់ដល់ការបង្កកំនើតអាចកើតមានឡើង។

ទោះជាយ៉ាងណាក៏ដោយ, កម្រិតនៃសុវត្ថិភាពគឺតូចណាស់។ ក្នុងការពិសោធន៍របស់វេជ្ជបណ្ឌិត អាម, ការខូចខាតសេនេទិចទៅលើមេជីវិតឈ្មោលបានកើតមានឡើងនៅពេលដែល កម្រិតនៃវីតាមីន Cក្រោមជាង ៦០មីលីក្រោមក្នុងមួយថ្ងៃ។ ផ្លែក្រូចមួយផ្លែផ្សំឡើងពី ៧០មីលីក្រាមនៃវីតាមីន C, វាគ្រប់គ្រាន់ដើម្បីបន្ថយនូវការខូចខាតនេះ។ វេជ្ជបណ្ឌិត អាមសម្គាល់ថា យ៉ាងណាមិញ, អ្នកជក់បារីចាំបាច់មានការការពារមេជីវិតឈ្មោលនេះដោយវីតាមីន Cនេះយ៉ាងហោចណាស់ពីរដង ដោយសារតែផ្សែងបារីបំផ្លាញយ៉ាងខ្លាំងនៃកម្លាំងក្នុងការប្រឆាំង នឹងអុកស៊ីតកម្មរបស់វីតាមីន C។


Post a Comment

 
Top