Soy ទឹកសណ្ដែក
ថ្ងៃនេះយើងសូមលើកយកអំពីអត្ថប្រយោជន៍របស់ «ទឹកសណ្ដែក» ដែលអាចជួយទប់ស្កាត់ជំងឺមហារីកកំណាចបានដល់ទៅ ៥ប្រភេទ។ ដោយសារតែទឹកសណ្ដែកសម្បូរទៅដោយសារធាតុ អៃសូហ្វ្លាវ៉ូន និងហ្វៃតូអេស្ត្រូចេន ទើបវាមានគុណសម្បត្តិការពារ និងបន្ថយការប្រឈមនៃជំងឺមហារីក។
១ – មហារីកសុដន់៖ លទ្ធផលនៃការស្រាវជ្រាវពីសាកលវិទ្យាល័យ ចនហប់ហ្គិន និងសាកលវិទ្យាល័យ ចចថោន សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ត្រីដែលទទួលទានផលិតផលធ្វើពីទឹកសណ្ដែកសៀងជាប្រចាំនឹងជួយបន្ថយការប្រឈមនឹងជំងឺមហារីកសុដន់។
២ – មហារីកសន្ទះស្រោបស្បូន៖ ការសិក្សាទៅលើស្ត្រីជនជាតិចិននៅស៊ាងហៃ បានរកឃើញថា ការទទួលទានអាហារដែលធ្វើអំពីសណ្ដែកសៀងជាប្រចាំនឹងជួយបន្ថយការប្រឈមការកើតមហារីកស្បូនរីកខុសកន្លែង។
៣ – មហារីកពោះវៀនធំ៖ ការស្រាវជ្រាវថ្មីដែលបានបោះពុម្ពផ្សាយក្នុងទស្សនាវដ្ដី The Journal of Nutrition បានរាយការណ៍មកថា ទឹកសណ្ដែកមានសារធាតុគ្លុយខូស៊ីលសឺរ៉ាម៉ៃ (Glucosylceramide) ដែលអាចជួយទប់ស្កាត់មហារីកពោះវៀនធំ។
៤ – មហារីកក្រពេញប្រូស្ដាត៖ ថ្មីៗនេះ មហាវិទ្យាល័យពេទ្យសត្វខូឡូរ៉ាដូបានរកឃើញថា ការទទួលទានសណ្ដែកសៀងជួយទប់ស្កាត់ការកើតមហារីកក្រពេញប្រូស្ដាត។
៥ – មហារីកសួត៖ លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានមហារីកជាតិក្រុងតូក្យូប្រទេសជប៉ុនបានរកឃើញថា ការទទួលទានផលិតផលពីទឹកសណ្ដែកជួយបន្ថយមហារីកសួតចំពោះបុរសជប៉ុន៕
Post a Comment
Post a Comment