0

Watermelon ឪឡឹក

  ឪឡឹកជាផ្លែឈើសំបូរក្នុងរដូវក្តៅ ដែលអាចប្រើធ្វើជាអាហារ និងជាឪសថស្ទើរគ្រប់ផ្នែកទាំងអស់។ សាច់ទឹក គ្រាប់ និងសំបកឪឡឹក សុទ្ធតែអាចយកទៅធ្វើជាថ្នាំបាន។ ចំណែកសាច់ឪឡឹកអាចធ្វើជាអាហារ ដែលមានរសជាតិផ្អែមត្រជាក់ឆ្ងាញ់។ គ្រាប់វាអាចយកទៅលីង ធ្វើជាអាហារទំពារលេង ឬសូម្បីតែសំបកវាក៏អាចយកទៅធ្វើជាជ្រក់ ឬញុំាផងដែរ។


នៅក្នុងវិស័យវេជ្ជសាស្រ្តបុរាណ


ឪឡឹកមានគុណប្រយោជន៍ច្រើនយ៉ាងណាស់ ដូចជាធ្វើថ្នាំប៉ូវជួយអោយបាយបាន ចំរើនអាហារ ប្រើជាថ្នាំជួយរំលាយអាហារ នឹងជាថ្នាំបញ្ចុះទឹកនោម។ ឪឡឹកពុំមែនគ្រាន់តែជា ថ្នាំត្រជាក់បញ្ចុះកម្តៅប៉ុណ្ណោះទេ តែក៏ជាឪសថព្យាបាលរោគផ្សេងៗទៀតផង។ ឪឡឹកសំបូរទៅដោយទឹកភាគច្រើនរហូតដល់ទៅ ៩៤ភាគរយ ដែលអាចចាត់ទុកជាផ្លែឈើប្រភេទភេសជ្ជៈផងដែរ។ ក្រៅពីនេះវាមានប្រេងស្ករគ្លុយកូស វីតាមីន B B2 និង វីតាមីនC និងអំបិលរ៉ែជាច្រើនប្រភេទ។

រូបមន្តឪសថៈ


ជំងឺរលាកតម្រងនោមៈ យកសំបកឪឡឹកកាត់ជាដុំតូចៗ ដាក់ស្ងោររំងាស់ក្នុងទឹករហូតដល់ទឹកថ្នាំឡើងខាប់ ហើយយកមកពិសារ ១ ឬ ២ ស្លាបព្រាចំនួន ២ដងក្នុងមួយថ្ងៃ ដោយពិសារលាយជាមួយនឹងទឹកឆ្អិន។

សម្ពាធឈាមខ្ពស់ៈ សំបកឪឡឹកស្រស់ ៦ ទៅ ១២ ក្រាម ស្ងោរលាយជាមួយនឹងថ្នាំចិន ឆាវជៀមិងជី ៩ក្រាមយកមកផឹកចំនួនទឹកតែ។

ក្អួតធ្លាក់ឈាមៈ សំបកគ្រាប់ឪឡឹក ៣០ក្រាម លាយស្ករល្មម ស្ងោរយកទឹកផឹក។ ចំណែកកាកថ្នាំកុំចោល ត្រូវយកពិសារមួយថ្ងៃ ២ដង។

ទឹកនោមផ្អែម ស្រេកទឹក ទឹកនោមខាប់ ឬកកៈ សំបកឪឡឹកស្រស់ និងត្រឡាចមួយមុខ ១៥ក្រាម ស្ងោរ លាយជាមួយថ្នាំចិនធានហួរហ្វេន ៩ក្រាមយកទឹកទទួលទានជាប្រចាំ។

បបូរមាត់ប្រេះ ឬ ឈឺកៈ យកសំបកឪឡឹកក្រៀម ៣០ក្រាម ស្ងោយលាយទឹកទទួលទានឲ្យបានច្រើនថ្ងៃ។ ហើម ស្ទះទឹកនោម ឬនោមតិចៈ ឪឡឹកមួយផ្លែ ខ្ទឹមស ៨មើម ញាត់ចូលក្នុងផ្លែឪឡឹកយកទៅចំហុយ ហើយទទួលទានសាច់ឪឡឹកឲ្យអស់។

ផ្តាសាយ ចេញញើសច្រើន ស្រេកទឹកៈ ចូរពិសារទឹកឪឡឹកដែលក្លាសេត្រជាក់ល្មម៕


Post a Comment

 
Top