0

ខ្មែរឡាយនេះជាស្តាយឆេះរបស់ខ្ញុំ!



  ជាទូទៅ ក្នុង​ដំណើរការ​អភិវឌ្ឍ ឬបង្កើត​គេហទំព័រ ការ​ដាក់​ម៉ូត (Style) លើ​ពុម្ពអក្សរ ឬរូបរាង​បន្ថែម រួមទាំង​ចលនា​បន្ថែម​ គឺជា​ចំណុច​ដែល​មិនអាច​ខ្វះ​បាន ក្នុងការ​តុប​តែង​រចនា សោភណ្ឌ​ភាព​គេហទំព័រ ឲ្យ​មានភាព​ទាក់ទាញ ទាក់ភ្នែក​មិត្ត​អ្នកអាន ។ ក្នុង​អត្ថបទ​នេះ ខ្មែរឡាយ សូម​បង្ហាញ​ជូនពី គន្លឹះ​ខ្លីៗ និងងាយ​បំផុត​ក្នុងការ​អនុវត្តន៍ តាមរយៈ​ការប្រើប្រាស់​ Class Name របស់ CSS Style ដែល Google បាន​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​សាកល្បង (កំណែប្រែ Beta) ។

របៀប​ដាក់ Font Effects (កំណែប្រែ Beta)



ដើម្បី​ដាក់ Style លើ​ពុម្ពអក្សរ​ណាមួយ លើ​គេហទំព័រ លោកអ្នក​គ្រាន់​តែ វាយកូដ ចូល​ក្នុងចន្លោះ និង នៃ File index ឬ header របស់លោកអ្នក ៖






តាមរយៈ​កូដ​ខាងលើនេះ លោកអ្នកត្រូវ​ភ្ជាប់ តំណ (Link) ពី Google API និងហៅ​ឈ្មោះ ពុម្ពអក្សរ (Font Family) ព្រមទាំង​ភ្ជាប់ជាមួយ Effect នីមួយៗ ដោយដាក់បន្តគ្នា និងប្រើសញ្ញា “|” ។

បន្ទាប់មក សូមលោកអ្នក​វាយ​កូដ HTML មួយបន្ទាត់ណាមួយ នោះលោកអ្នក​នឹង​ទទួលបាន​ដូច​ខាងក្រោម៖

ក. 

ខ្ញុំមានស្រមោល!


ខ្ញុំមានស្រមោល!


ខ. 

ខ្ញុំមានកម្រាស់ 3D!


ខ្ញុំមានកម្រាស់ 3D!


គ. 

ខ្ញុំកំពុងឆេះ!


ខ្ញុំកំពុងឆេះ!


Class Name បន្ថែម​ផ្សេងទៀត ដែល​លោកអ្នកអាច​ប្រើប្រាស់បាន៖





សូមអរគុណ៖សំបុកអាយធី

Post a Comment

 
Top