ខ្ទឹមបារាំង Onion
ប្រសិនអ្នកមិនចូលចិត្តខ្ទឹមបារាំង នោះអាចកៀបយកទឹកទទួលទាន គឺមិនត្រូវមើលរំលងអាហារនេះ ព្រោះវាមាន សារប្រយោជន៍ដ៏អស្ចារ្យជាច្រើន ចំពោះសុខភាព។
១. ប្រឆាំងទប់ទល់មហារីក
ជំនួសឲ្យយកចិត្តទុកដាក់ទៅលើពពួកផ្លែឈើសម្បូរវីតាមីន C នោះអ្នកអាចបន្ថែមខ្ទឹមបារាំងទៅក្នុងអាហារប្រចាំថ្ងៃ ដូចជាអាវុធជួយសរីរាង្គបង្ការប្រឆាំងជំងឺមហារីក។ ការស្រាវជ្រាវច្រើនបង្ហាញថា សមាសធាតុប្រឆាំងអុកស៊ីតកម្មខ្លាំងក្លា ក្នុងខ្ទឹមបារាំង ជួយរារាំងការកកើតរ៉ាឌីកាល់សេរី, មូលហេតុបង្កជាកោសិកាមហារីក។
២. ព្យាបាលអង្គែ
ទឹកខ្ទឹមបារាំងមានសមាសធាតុស្ពាន់ធ័រ ១កែវ មាននៅក្នុងផលិតផលព្យាបាលអង្គែ។ អាស្រ័យហេតុនេះ ជំនួសឲ្យការប្រើផលិតផលថ្លៃៗ នោះអ្នកអាចប្រើទឹកខ្ទឹមបារាំងម៉ាស្សាស្បែកក្បាលពី ១៥ ទៅ ២០ នាទី រួចលាងសម្អាតជាមួយទឹកឧណ្ឌៗ រួចកក់សក់ធម្មតា។
៣. បញ្ចុះកម្តៅ
ប្រសិនត្រូវគ្រុនក្តៅល្មម អ្នកអាចប្រើទឹកខ្ទឹមបារាំង ឬ ចំណិតខ្ទឹមបារាំង ដើម្បីបញ្ចុះកម្តៅ។ ប្រើខ្ទឹមបារាំងត្រដុសស្រាលៗលើថ្ងាស និងទុកក្នុងរយៈពេលតិចបំផុត ៣០ នាទី ហើយពេលពិនិត្យឡើងវិញ សីតុណ្ហភាពរបស់អ្នកនឹងខើញគ្រាន់បើជាង ព្រោះខ្ទឹមបារាំងមានស្រទាប់ភាពបញ្ចុះកម្តៅយ៉ាងប្រសិទ្ធភាព។
៤. ទប់ស្កាត់ជំងឺរបេង
ថ្វីត្បិតវេជ្ជសាស្ត្រទំនើប បានមានវិធីព្យាបាលជំងឺរបេង តែខ្ទឹមបារាំងនៅតែត្រូវបានចាត់ទុកជាវិធីបូរាណមួយ ជួយបង្ការជំងឺរបេងយ៉ាងប្រសិទ្ធភាពបំផុត។ តាមពួកអ្នកវិទ្យាសាស្ត្រ នោះដើម្បីបង្ការជំងឺរបេង យើងគួរបំពេញបន្ថែមទឹកខ្ទឹមបារាំងពី ១ ទៅ ២ មើម ទៅក្នុងអាហារប្រចាំថ្ងៃ។
៥. ព្យាបាលមុន
ចំពោះមុនកើតចេញមុន ពេលជិតមករដូវ នោះទឹកខ្ទឹមបារាំងជាថ្នាំលាបមួយ ជួយធ្វើឲ្យមុនរាបយ៉ាងលឿន។ សមាសធាតុស្ពាន់ធ័រក្នុងខ្ទឹមបារាំង ពុំត្រឹមតែជួយប្រឆាំងបាក់តេរី យ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ តែនៅទប់ស្កាត់ស្នាមមុន ត្រូវឆ្លងមេរោគ។ អ្នកជំនាញការទូន្មានប្រើទឹកខ្ទឹមបារាំង លាយជាមួយទឹកក្រូចឆ្មារ តាមអត្រា 1:1 និងបន្តក់ទៅលើមុន ក្រោយពេលលាងមុខស្អាត។
៦. បន្ថយលឿនជំងឺរលាក និងឈឺសន្លាក់
ឱសថមួយ ក្នុងចំណោមឱសថព្យាបាលឈឺសន្លាក់ល្បីឈ្មោះបំផុត ក្នុងវេជ្ជសាស្ត្របុរាណរបស់ជនជាតិឥណ្ឌា គឺប្រើល្ងខ្មៅបុកម៉ដ្ឋ លាយជាមួយទឹកខ្ទឹមបារាំង និងបំពោកទៅលើកន្លែងសន្លាក់ឈឺ។ រាល់ថ្ងៃ ធ្វើដូចនេះពី ២ ទៅ ៣ ដង, ម្តងៗប្រមាណ ១ ទៅ ២ ម៉ោង នឹងជួយបន្ថយហើម នៅតំបន់សន្លាក់ត្រូវរលាកយ៉ាងប្រសិទ្ធភាព ហើយទន្ទឹមនោះ ធ្វើឲ្យបាត់ឈឺយ៉ាងរហ័ស។
៧. ព្យាបាលរលាកកម្តៅថ្ងៃ
ទឹកខ្ទឹមបារាំងល្អបំផុត សម្រាប់ស្នាមរលាកកម្តៅថ្ងៃ ពេលអ្នកអាំងថ្ងៃយូរពេក។ ពុំត្រឹមតែធ្វើឲ្យធូរស្បើយអារម្មណ៍ក្តៅផ្សារត្រង់ស្បែក ត្រូវរលាកប៉ុណ្ណោះទេ នោះទឹកខ្ទឹមបារាំងនៅទប់ស្កាត់ស្ថានភាពឆ្លងបាក់តេរី លើតំបន់ស្បែកទាំងនេះ ថែមទៀត។
៨. ជួយអ្នកជំងឺទឹកនោមផ្អែមបញ្ចុះជាតិស្ករក្នុងឈាម
ខ្ទឹមបារាំងផ្ទុកសមាសធាតុ allyl propyl disulphide (PADS)។ ការស្រាវជ្រាវបានបញ្ជាក់ថា សមាសធាតុនេះ នៅក្នុងខ្ទឹមបារាំងល្អបំផុត សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ជាក់ស្តែង គឺក្រោយពេលទទួលទានខ្ទឹមបារាំង នោះបរិមាណស្ករគ្លុយកូសក្នុងឈាម នឹងថយចុះលឿន ទន្ទឹមនោះពួកអ្នកស្រាវជ្រាវក៏វាស់បានបរិមាណអាំងស៊ុយលីន កើនឡើងយ៉ាងច្រើន៕
Post a Comment
Post a Comment