ការដាក់ទន់រកទទួលទានជាមួយខ្មែរឡាយថ្ងៃនេះខ្មែរឡាយនឹងអោយរូបមន្ត សាច់ជ្រូកដោតចង្កាក់អាំង ដែលជាអាហារពេញនិយមមួយដែរនៅប្រទេសថៃ ហើយក៏ជាអាជីពឯករាជ្យមួយនៃអាជីពដែលនរណាៗក៏អាចធ្វើបាន តែការធ្វើអោយឆ្ងាញ់វាក៏ជាផលពិបាកបន្តិច ទើបធ្វើអោយខាងខ្មែរឡាយយើងទៅរករូបមន្ត សាច់ជ្រូកដោតចង្កាក់អាំង ដែលគិតថាមានរសជាតិ ត្រូវមាត់របស់មនុស្សជាច្រើននាក់ ( តែខ្ញុំគិតថាអ្នកដែលបានរូបមន្តនេះ ប្រហែលជាធាត់គ្រប់ៗគ្នាហើយមើលទៅ : D ) តោះយើងទៅមើលគាត់ធ្វើយ៉ាងមិចខ្លះទាំងអស់គ្នា៖
៙គ្រឿងផ្សំ៖
- . សាច់ជ្រូក 5 គីឡូ ( សាច់ដែលមានជាប់ខ្លាញ់តិចល្មម រឺ នៅតំបន់កជ្រូក ព្រោះវាធ្វើអោយសាច់ជ្រូក វាមិនរឹងខ្លាំង )
- . ខ្ទឹមសរជញ្រ្ជាំ ប្រមាណ កន្លះខាំ
- . ម្រិចម៉ត់ 1 ស្លាបព្រាបាយ
- . ឃិនឆាយ ម៉ត់ ប្រមាណ កន្លះខាំ
- . ទឹកស៊ីអិវ 1 មួយចានតូច
- . ទឹកស៊ីអិវខាប់ កន្លះចានតូច
- . ស្ករសរប្រមាណ កន្លះគីឡូ
- . ស្ករត្នោត កន្លះគីឡូ
- . អំបិល ប្រមាណ 2 ស្លាបព្រាបាយ
៙វិធីធ្វើ ៖
- យកសាច់ជ្រូកទៅ ប្រឡាក់ជាមួយគ្រឿងផ្សុំខាងលើថ្នមៗ ( សូមបញ្ជាក់ ក្នុងការច្របល់គ្រឿងហាមច្របាច់សាច់ព្រោះអាចធ្វើអោយសាច់ទន់ហូបលែងឆ្ងាញ់ ) ដើម្បីអោយចូលរសជាតិ រួចទុកប្រមាណ 30 នាទី ហើយដោតចង្កះអោយរៀបរយ ដាក់ក្នុងប្រអប់យកទៅក្លាសេក្នុងទូទឹកកកកន្លែងកករឺកន្លែងធ្វើទឹកកក ព្រឹកឡើងត្រៀមលក់ជាការស្រេច ។
- ហើយកុំភ្លេច ដាំបាយដំនើបផង ការដាំបាយដំនើបគ្រាន់តែយកទៅត្រាំទឹកប្រមាណ 10 ទៅ 15 នាទី រួចយកទៅដាំជាការស្រេច រឺ អាចដាំតាមរបៀបដែលអ្នកធ្លាប់ធ្វើ ។ ងប់ប្រមាណនៃការដាក់ទន់
- សាច់ជ្រូក 5 គីឡូ មួយគីឡូ 1ម៉ឺន5ប្រាំពាន់រៀល ទៅ 2 ម៉ឺនរៀល ( បើទិញបានថោកជាងនេះក៏ល្អ តែទិញសាច់ជ្រូកចាស់ណាបាទ ) រួមជាទឹកប្រាក់ 10ម៉ឺនរៀល
- គ្រឿងផ្សុំទាំងអស់ប្រមាណ 2 ម៉ឺន 5ប្រាំពាន់រៀល
- លៃថង់ ចង្កះដោតសាច់ ធ្យូង ប្រមាណ 2 ម៉ឺនរៀល
- សាច់ជ្រូក1គីឡូប្រើឈើអស់ប្រមាណ 100 ចង្កះមិនលើសពីនេះ បើ 5គីឡូក៏នឹងប្រើអស់ 500 ចង្កះ
- បើលក់មួយចង្កះ 5 រយរៀល ( 7 រយរៀល ) ស្មើរនឹង 500 ចង្កះ X 5 រយរៀល = 25 ម៉ឺនរៀល
- គិតចំនួនប្រាក់ចំណេញពីការលក់សាច់ជ្រូកអាំងបន្តិចទៅមើល 250,000 -145,000 = 105,000 ម៉ឺនរៀល។ នេះហើយគឺជាផលចំណេញ។
Post a Comment
Post a Comment