0

សុខភាព៖ ឬសដុះលើស្បែក គឺជាប្រភេទស្បែកមានបញ្ហាម្យ៉ាងដែលវាអាចកើតឡើងនៅគ្រប់ទីកន្លែងនៅលើរាងកាយមនុស្ស។ ប៉ុន្តែជាធម្មតា វាតែងតែកើតមាននៅលើដៃ និងជើង ហើយឬសទាំងនេះ អាចដុះនៅលើស្បែកជាក្រុមតូចៗជាច្រើន នៅជិតគ្នា ឬ មានតែមួយ ដែលមានសភាពគ្រើមៗ នៅលើស្បែក ជួនកាលវាមានលក្ខណៈជាដុំខ្មៅ នៅចំកណ្តាលឬសនោះ។ ខាងក្រោមនេះ គឺជាវិធីមួយចំនួន ដែលអាចជួយឱ្យអ្នកព្យាបាលកំចាត់ឬសដុះនៅលើស្បែកបានឆាប់រហ័ស ដោយវិធីធម្មជាតិងាយៗ។

I – ខ្តឹមស: មានផ្ទុកនូវសារធាតុប្រឆាំងនឹងមេរោគ និងប្រឆាំងនឹងការដុះផ្សិត ដែលមានតួនាទី ប្រយុទ្ធប្រឆាំង
មេរោគផ្សេងៗ ដែលកើតមាននៅលើស្បែក។ វិធីព្យាបាល៖

  1. យកខ្តឹមស មួយខ្លែប ដំឱ្យម៉ដ្ឋ រួចយកមកបិទនៅកន្លែងដែលកើតឬសនោះ បន្ទាប់មកយកក្រណាត់ស្អាតរុំពីលើ 

  2. បន្ទាប់មកទុកវារយៈពេល ២០នាទី រួចលាងសំអាតទឹកចេញ 

  3. ព្យាបាលតាមវិធីនេះ ឱ្យបាន ២ដង ក្នុង ១សប្តាហ៍។ វិធីព្យាបាលដោយយកខ្តឹមសនេះ នឹងជួយកំចាត់ឬសនៅលើស្បែកឱ្យ ជាសះស្បើយ។ 

ចំណាំ: ប្រសិនបើឬសដុះនៅលើស្បែកនោះធំ គឺត្រូវការព្យាបាលរយៈពេលយូរ។

II – ត្រាំទឹកក្តៅឧណ្ឌៗ៖ ការត្រាំទឹកក្តៅឧណ្ឌៗ អាចជួយឱ្យ ឬសនៅលើស្បែករបស់អ្នក ទន់ និងអាចជាសះស្បើយ បានយ៉ាងឆាប់រហ័ស។ ការត្រាំទឹកក្តៅ ក៏អាចជួយសម្លាប់មេរោគនៅលើស្បែក និងការពារជំងឺផ្សេងៗទៀត ដែលអាចកើតមាននៅលើស្បែក។ ទឹកក្តៅ គឺជាវិធីល្អបំផុតសំរាប់ព្យាបាលជំងឺឬសនៅលើស្បែក ប៉ុន្តែក៏អាចប្រើទឹកខ្មេះ សំរាប់ព្យាបាលជំងឺឬសដុះលើស្បែក បានយ៉ាងមានប្រសិទ្ធិភាពផងដែរ។ មុននឹងធ្វើតាមការណែនាំខាងលើ សូមយកក្រណាត់ ឬ ថ្មដុះស្អាត មកដុះ ឬ ជួតនៅលើឬសនោះ ឱ្យរបកបន្តិចសិន បន្ទាប់មកចាំត្រាំទឹកក្តៅ ទើបមានប្រសិទ្ធិភាពខ្ពស់៕

ចំណាំ: សូមកុំប្រើទឹកក្តៅខ្លាំងពេក យកមកត្រាំ អាចបណ្តាលឱ្យរលាកស្បែក!

Post a Comment

 
Top