0
ដូច​ពាក្យ​គេ​ថា នេះ​ជា​សម័យ​កាន់​តែ​ជឿនលឿន ​ពិសេស​គឺ​បច្ចេកវិទ្យា​កុំព្យូទ័រ ដែល​មាន​ការ​យក​ចិត្ត​ទុក​ប្រកួតប្រជែង​កម្មវិធី​ចេញ​ថ្មីៗ​ផ្ដល់​គុណភាព​ ខ្ពស់ និង​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ដំឡើង។ ជាក់​ស្ដែង​កម្មវិធី​បើក​មើល​វិបសាយ (Browser) Firefox ត្រូវ​បាន​បង្កើត​ជា​មួយ add on មាន​អត្ថប្រយោជន៍​ជា​ច្រើន។

បច្ចុប្បន្ន​បណ្ដាញ​ចែករំលែក​វីដេអូ Youtube ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ជា​ទីបំផុត មិន​ត្រឹមតែ​ទស្សនា​វីដេអូ​អនឡាញ​នៅ​លើ​នោះ​ប៉ុណ្ណោះ​ទេ តែ​ក៏​ចង់ download មក​ទុក​ដែរ។ ជា​ការ​ពិត​ណាស់​ទាញ​យក​ពី youtube បើ​ប្រើ Internet Download Manager គឺ​បាន​តែ​វីដេអូ​ប៉ុណ្ណោះ ចុះ​បើ​ចង់ Download ជា Mp3 តែ​ម្ដង ត្រូវ​ធ្វើ​ម៉េច​ទៅ?
ទំព័រ​​នេះ ខ្មែរឡាយខ៍ សូម​បង្ហាញ​ពី​របៀប​ទាញ​យក​បទ​ចម្រៀង​ចេញ​ពី Youbute ដោយ​រក្សា​ជា​ប្រភេទ​ឯកសារ Mp3 តែ​ម្ដង។ សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម៖
- ដំបូង​ត្រូវ​បន្ថែម add on ដែល​មាន​ឈ្មោះ Easy Youtube Video Downloader Express 7.20 ដោយ​ចូល​ទៅ Tools → Add-ons ឬ​ប្រើ shortcut (Ctrl + Shift + A) រួច​ចូល​ទៅ​ប្រអប់​ស្វែង​រក ហើយ​វាយ​ឈ្មោះ Easy Youtube Video ទៅ​នោះ​នឹង​បង្ហាញ​ដូច​រូប៖

- បន្ទាប់​ពី​ស្វែងរក​ឃើញ ត្រូវ​ដំឡើង​ដោយ​ចុច​លើ​ប៊ូតុង Install ហើយ restart កម្មវិធី Firefox ម្ដង។ ចង់​ឆែក​មើល​ថា តើ add on បាន​ដំឡើង​រួច​ឬ​នៅ អ្នក​អាច​ចុច​ចូល​ទៅ Add-ons Manager រួច​ចូល​ទៅ Extensions នោះ​នឹង​ឃើញ Easy Youtube Video Downloader Express 7.20។


- សាកល្បង​បើក​វីដេអូ youtube ណា​មួយ នោះ​អ្នក​នឹង​ឃើញ​បញ្ជី Download As ដែល​នៅ​ពេល​ចុច​នឹង​ចេញ​ប្រភេទ​ឯកសារ​ផ្សេងៗ​ទាំង​ឯកសារ​វីដេអូ និង MP3 ដូច​រូប៖

អនុវត្ត ​តាម​ហើយ​ឬ​នៅ តើ​បាន​ផល​អត់? បើ​មាន​បញ្ហា ឬ​មាន​គន្លឹះ​ថ្មីៗ​បន្ថែម​អាច​ចែក​រំលែក​ជា​​មួយ ខ្មែរឡាយខ៍ តាម​ប្រអប់ comment ខាង​ក្រោម​ណា៎!

Post a Comment

 
Top